캄보디아, 탄광 개발 본격 시작...입찰 통한 업체 선정 나서

캄보디아 광산에너지부는 다음달 5일까지 탄광개발사업을 위한 공개 입찰을 실시한다고 밝혔다.

(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការបើកតំបន់សម្បទានស្វែងរុករករ៉ែ សម្រាប់ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករក។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ។
ក្នុងសេចក្ដីជូនដំណឹង បានឲ្យដឹងថា ក្រសួងរ៉ែ និងថាមពល សូមប្រកាសបើកឲ្យដាក់ពាក្យប្រកួតប្រជែងជាសាធារណៈ សម្រាប់ទទួលបានអាជ្ញាបណ្ណស្វែងរុករក ចំពោះតំបន់សម្បទានស្វែងរុករករ៉ែចំនួន២តំបន់ ដូចមាន «ផែនទីទីតាំង និងកូអរដោណេ» ជូនភ្ជាប់មកជាមួយ ចាប់ពីពេលនេះតទៅ។
តំបន់សម្បទានស្វែង រុករករ៉ែដែលនឹងប្រកាសបើកទទួលពាក្យស្នើសុំ រួមមានដូចខាងក្រោម៖
១៖ តំបន់សម្បទានស្វែងរុករករ៉ែទំហំ ១០៧,១០ គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់មេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។២៖ តំបន់សម្បទានស្វែងរុករករ៉ែទំហំ១០០គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ភ្នំប៉ាង ស្រុក អូរយ៉ាដាវ ខេត្តរតនគិរី។
សាធារណជន បណ្ដាក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលចាប់អារម្មណ៍ ត្រូវមកស្នើសុំ «ពាក្យស្នើ សុំអាជ្ញាបណ្ណស្វែងរុករករ៉ែដែលមានការបោះត្រាត្រឹមត្រូវ» នៅនាយកដ្ឋានឧស្សាហកម្មអាជីវកម្មធនធានរ៉ែ (ជាន់ទី៥) នៃទីស្ដីការក្រសួងរ៉ែ និងថាមពល អគារលេខ ៧៩-៨៩ វិថីប៉ាស្ទ័រ (ផ្លូវលេខ៥១) សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅរៀងរាល់ម៉ោងធ្វើការ។
ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករករ៉ែ ដែលបានបំពេញរួចរាល់ ត្រូវភ្ជាប់មកជាមួយនូវឯកសារ និង របាយការណ៍តម្រូវពាក់ព័ន្ធ ហើយដាក់ក្នុងស្រោមសំបុត្របិទជិត ដោយការខ្នងថា «ឯកសារស្នើសុំប្រកួត ប្រជែង» រួចដាក់មកក្រសួងតាម «ការិយាល័យច្រកចេញចូលតែមួយ» របស់ក្រសួងរ៉ែ និងថាមពល យ៉ាងយូរ បំផុតត្រឹមថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៧៖០០នាទី៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងរ៉ែ និង ផែនទីទីតាំង និងកូអរដោណេ សម្រាប់តំបន់សម្បទានស្វែងរុករករ៉ែ៖
ដកស្រង់ពី​៖ Fresh News​ ចេញថ្ងៃផ្សាយថ្ងៃទី0​8 ខែ​កញ្ញា ​ឆ្នាំ2020
 

 

* 위 정보는 한국뉴스와 협약을 맺은 외국인센터 객원기자가 정리하였습니다.

저작권자 © 한국뉴스 무단전재 및 재배포 금지