전국 고3 수험생들을 위한 특별 강좌 개설

American University of Phnom Penh (AUPP)은 Collingwood School Phnom Penh (CSPP)와 제휴해 올해 고등학교 시험에 응시할 전국 학생들에게150개 이상의 특별 강좌를 개설했다.

(ភ្នំពេញ)៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានសហការជាមួយសាលាខូលីងវូដភ្នំពេញ (CSPP)ដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សមកពីគ្រប់សាលាទូទាំងប្រទេសដែលនឹងត្រូវប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ បានរៀនសូត្រជាមួយសំណាក់គ្រូដែលមានបទពិសោធន៍យូរឆ្នាំ និង សមត្ថភាពបង្រៀនខ្ពស់ ហើយសិស្សានុសិស្សគ្រប់ៗគ្នាអាចបង្កើនភាពជឿជាក់របស់ខ្លួន ក្នុងការប្រលងនាពេលខាងមុខនេះ។
មេរៀន និងលំហាត់ជាង១៥០ ត្រូវបានរៀបចំឡើងដើម្បីបំពេញសេចក្តីត្រូវការរបស់សិស្សថ្នាក់ទី ១២ ទាំងអស់ ដោយសង្កត់ធ្ងន់ទៅលើផ្នែកសំខាន់ៗ និងគន្លឹះពិសេសៗនៃកម្មវិធីសិក្សាថ្នាក់ទី១២ ទាំងមូល។

លោកសាស្ត្រាចារ្យ Nial Farrell បានមានប្រសាសន៍ថា៖ «ដោយសារតែជំងឺរាតត្បាតសកលកូវីដ ១៩ យើងក៏សម្រេចផ្តល់ជូនអ្នកនូវការរៀនបំប៉នពិសេសតាមប្រព័ន្ធ Online ហើយយើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែកដ៏ធំធេងពីក្រុមការងារនិងលោកគ្រូដ៏ឆ្នើមនៃសាលាខូលីងវូដភ្នំពេញ។ ខ្ញុំជឿជាក់ថាថ្នាក់ត្រៀមបំប៉ន Online នេះ នឹងជួយអ្នកឱ្យទទួលបានជោគជ័យក្នុងការប្រលងខាងមុខ ហើយទទួលបាននិទ្ទេសដែលអ្នកប៉ងប្រាថ្នា»។
ដោយគ្រាន់តែចូលរួមក្នុង “BACII Online Prep Class 2020” តាមរយៈតំណភ្ជាប់ (www.facebook.com/groups/1182165435486437/) សិស្សានុសិស្សនឹងអាចទទួលបាននូវការបង្ហាត់បង្រៀន ក៏ដូចជាការបង្ហោះរូបមន្ត និងគន្លឹះសំខាន់ផ្សេងៗ ដែលជាជំនួយដល់ពួកគេក្នុងការប្រលងនាពេលខាងមុខ៕
ដកស្រង់ពី៖  FRESH NEWS ចេញផ្សាយថ្ងៃទី02កញ្ញា2020

 

* 위 정보는 한국뉴스와 협약을 맺은 외국인센터 객원기자가 정리하였습니다.

저작권자 © 한국뉴스 무단전재 및 재배포 금지