미국 TikTok 사업권 매각시 중국 정부 승인 필요할 수 있어.!

 중국 업계에서는 31일 미국에서 TikTok 사업을 매각하려면 중국 정부의 승인이 필요할 수 있다고 밝혔다.

(ប៉េកាំង)៖ អ្នកជំនាញខាងពាណិជ្ជកម្មចិន បានប្រាប់សារព័ត៌មានរដ្ឋថា ការលក់អាជីវកម្ម TikTok នៅសហរដ្ឋអាមេរិកអាចនឹងត្រូវការ ការយល់ព្រមពីរដ្ឋាភិបាលក្រុងប៉េកាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបញ្ជាឲ្យក្រុមហ៊ុនចិន ByteDance លក់អាជីវកម្មនៅក្នុងសហរដ្ឋអាមេរិកទៅឲ្យក្រុមហ៊ុនអាមេរិក ដោយនៅពេលនេះមានក្រុមហ៊ុនបច្ចេកវិទ្យាធំជាច្រើនបានចាប់អារម្មណ៍ទិញ TikTok ដូចជា Microsoft ជាដើម។
លោក Cui Fan អ្នកជំនាញខាងពាណិជ្ជកម្ម បានថ្លែងប្រាប់សារព័ត៌មានស៊ិនហួរថា នៅថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ រដ្ឋាភិបាលចិនបានធ្វើកំណែទម្រង់ច្បាប់ថ្មីមួយ ពាក់ព័ន្ធនឹងក្រុមហ៊ុនបច្ចេកវិទ្យាដែលរកស៊ីនៅបរទេស ដោយច្បាប់ថ្មីនេះ អាចនឹងប៉ះពាល់ដល់ការលក់អាជីវកម្មរបស់ TikTok នៅសហរដ្ឋអាមេរិក ពោលគឺរាល់ការទិញ លក់ ត្រូវមានការយល់ព្រមពីរដ្ឋាភិបាលចិន៕
ដកស្រង់ពី ៖ FRESH NEWS ចេញផ្សាយថ្ងៃទី31សីហា​2020

저작권자 © 한국뉴스 무단전재 및 재배포 금지