레바논 총리 공식 사임, 새 내각 구성까지 정부 역량 유지 촉구

 

 

 លីបង់៖ លោកនាយករដ្ឋមន្ត្រីហាសាន់ ឌីយ៉ាប នៃប្រទេសលីបង់ បានដាក់ពាក្យលាឈប់ពីតំណែង ក្រោយពីត្រូវបានស្តីបន្ទោស អំពីអំពើពុករលួយដែលមានជាទូទៅ និងដោយសារការផ្ទុះដ៏សាហាវមួយ កាលពីសប្តាហ៍មុនដែលបានបំផ្លាញរដ្ឋធានីបេរូត។
លោកប្រធានាធិបតី Michel Aoun បានទទួលយកការលាលែងពីតំណែងរបស់លោក ហាសាន់ កាលពីថ្ងៃចន្ទ ហើយបានស្នើសុំឱ្យរដ្ឋាភិបាលរក្សានូវសមត្ថភាពចាំផ្ទះ រហូតដល់មានគណៈរដ្ឋមន្ត្រីថ្មីមួយត្រូវបានបង្កើតឡើង។ ភាពតានតឹងបាននិងកំពុងពុះកញ្ជ្រោល នៅក្នុងប្រទេសនៅលីបង់ បន្ទាប់ពីមានការផ្ទុះយ៉ាងខ្លាំងនៅកំពង់ផែបេរូត ដែលបានសម្លាប់មនុស្សប្រហែល ២០០ នាក់និង ៦.០០០ នាក់ផ្សេងទៀតរងរបួស នេះបើយោងតាមរបាយការណ៍ចុងក្រោយ៕
ប្រភព៖ Aljazeera ដោយ៖បញ្ញាស័ក្តិ
ដកស្រង់ពី៖  CAMBODIA EXPRESS NEWS ចេញផ្សាយថ្ងៃទី12សីហា2020

 

* 위 정보는 한국뉴스와 협약을 맺은 외국인센터 객원기자가 정리하였습니다.

저작권자 © 한국뉴스 무단전재 및 재배포 금지